Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកឧកញ៉ា គិត ម៉េង សុំឱ្យរដ្ឋាភិបាលពិនិត្យពីប្រព័ន្ធ«ពន្ធដារ»និងការបកស្រាយខ្លឹមសារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ១៣ វិច្ឆិកានេះ បានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជាចំនួន៣ចំណុច ជាពិសេសប្រព័ន្ធពន្ធដារ និងការបកស្រាយខ្លឹមសារនានា។ការស្នើយ៉ាងដូច្នេះ ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និង វិស័យឯកជន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សំណើរចំនួន៣ចំណុចដែលអ្នកឧកញ៉ា គិត ម៉េង ស្នើសុំដល់រាជរដ្ឋាភិបាលជួយពិនិត្យ សម្រួលដល់វិស័យឯកជនមានជាអាទិ៍ ការជួយសម្រួលដល់វិស័យហិរញ្ញវត្ថុដែលកំពុងប្រឈមនៅពេលបច្ចុប្បន្ន ទី២ បទបញ្ញាតិមួយចំនួនដែលបង្កើតឡើងត្រួតសុីគ្នា ហើយនាំដល់ប៉ះពាល់ដល់វិស័យឯកជន និងទី៣ ការប្រមូលពន្ធដារដែលទាមទារពង្រីកលើគ្រប់វិស័យ និងពន្យល់ខ្លឹមសារឱ្យបានច្បាស់លាស់។

បើតាម អ្នកឧកញ៉ា គិត ម៉េង ប្រសិនបើរាជរដ្ឋាភិបាលជួយសម្រួលដល់វិស័យទាំងអស់គ្នា នោះវិស័យវិនិយោគឯកជននឹងកាន់តែល្អប្រសើរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបន្តអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង