681 ezgif.com resize
Swift cc time

ក្រសួងសុខាភិបាលបិទហាងថែរក្សាសម្ផស្សប៉ាស្ទ័រ Institute និងមន្ទីរសម្រាកព្យាបាល១កន្លែង ចាប់ពីថ្ងៃទី៨វិច្ឆិកានេះទៅ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេចស្ដីពីការបិទហាងថែរក្សាសម្ផស្ស ប៉ាស្ទ័រ Institute ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង និងបិទមន្ទីរសម្រាកព្យាបាល វេជ្ជសាស្រ្តសហគមន៍ថែទាំសុខភាព ដែលមានទីតាំងស្ថិតនៅខណ្ឌ៧មករា ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ បន្ទាប់ពីរកឃើញថាហាងកែសម្ផស្ស និងមន្ទីរសម្រាកព្យាបាលនេះ ពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

បើតាមសេចក្ដីប្រកាស ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងសម្រេចបិទហាងថែរក្សាសម្ផស្ស ប៉ាស្ទ័រ Institute មានទីតាំងស្ថិតនៅផ្ទះលេខ២០១ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានម្ចាស់ហាងឈ្មោះ លោកស្រី TRIN THIVUHA ដោយមូលហេតុពុំមានច្បាប់អនុញ្ញាតពីក្រសួងសខាភិបាល។

រីឯ មន្ទីរសម្រាកព្យាបាល វេជ្ជសាស្រ្តសហគមន៍ថែទាំសុខភាព ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣៣ ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត ហេង សៀកឡេង ក៏ត្រូវបានក្រសួងសម្រេចបិទដែរ ដោយមូលហេតុពុំមានច្បាប់អនុញ្ញាតពីក្រសួងសខាភិបាល៕


Khcct banner

អត្ថបទទាក់ទង