
ខេត្តព្រះសីហនុ៖ ស្រ្តីម្នាក់ដែលជាជនជាតិចិន ត្រូវបានជនជាតិចិនគ្នាឯងចាប់ជំរិតទារប្រាក់នៅក្នុងខេត្តព្រះសីហនុ។ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ យប់ថ្ងៃ ទី១៣ ខែសីហា ២០២០ នៅចំណុចហាង លក់សម្លៀកបំពាក់ កូកូ កែងមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុង ព្រះសីហនុ។
បើតាមប្រភពពីសមត្ថកិច្ច បានប្រាស៊ីស៊ីថាមស៍ថា ក្នុងហេតុការណ៍នោះ មានជនសង្ស័យមានគ្នាចំនួននា០៣នាក់ ដែលមានភិនភាគដូចខាងក្រោម÷មនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៍ខៀវចាស់ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ ។មនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៍ខ្មៅស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ។តៃកុងឡានមិនចុះពីលើឡាន។
រថយន្តធ្វើសកម្មភាពម៉ាក ហាយឡេនឌរ័(HIGHLANDER) ពណ៍ទឹកមាស មិនចាំស្លាកលេខ។បានធ្វើសកម្មភាពចាប់មនុស្សស្រីម្នាក់ពាក់រូបពណ៍ខ្មៅ ដាក់ចូលទៅក្នុងរថយន្តរួចធ្វើដំណើរធ្ពោះទៅផ្លូវជាតិលេខ៤។
ក្រោយហេតុការណ៍នេះ កើតឡើងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក្នុងនាមគណៈស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញបញ្ជាទាំងយប់ដើម្បីធ្វើការស្រាវជ្រាវ ហើយរហូតដល់ម៉ោង៦ ព្រឹកថ្ងៃទី ១៤ ទើបសង្រ្គោះបានជនរងគ្រោះ ហើយបច្ចុប្បន្នអាជ្ញាធរកំពុងតាមប្រមាញ់បន្ត៕