Cctimesw1140xh150cm copy

កម្ពុជាត្រៀមរៀបចំពិធី​«បុណ្យ​ឯករាជ្យជាតិ​០៩ វិច្ឆិកា»ខួប៧០ឆ្នាំនៅថ្ងៃស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ គឺជាខួបលើកទី៧០ដែលប្រទេសកម្ពុជាទាំងមូលទទួលបានឯករាជ្យពីប្រទេសបារាំង​ ក្រោមព្រះរាជកិច្ច និង ជាស្នាដៃព្រះមហាវីរៈក្សត្រ គឺព្រះបាទ នរោត្តមសីហនុ។បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងតែមមាញឹកក្នុងការរៀបចំពិធីក្រោយព្រះរាជធិបតីរបស់ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

(០៩ វិច្ឆិកា ១៩៥៣ ~ ០៩ វិច្ឆិកា ២០២៣) គឺជាខួប៧០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ដែលកម្ពុជាបានទាមទារឯករាជ្យពីប្រទេសបារាំងបានពេញលេញ ក្រោមការដឹកនាំដោយព្រះបាទសម្ដេចព្រះនរោត្តមសីហនុ។ពិធីធ្វើឡើង ដើម្បីរំលឹកខួបជារៀងរាល់ឆ្នាំ រំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជា ក៏ដូចជាការរំលឹកដល់ស្នាដៃព្រះមហាវីរៈក្សត្រ គឺព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣។

ដើម្បីអបអរសាទរពិធីដ៏មានអត្ថន័យសម្រាប់ជាតិនេះ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរៀបចំ និង ការហាត់សមគ្រប់ផែនទាំងផែនមហាជន យុវជន កងទ័ព ព្រមទាំងចងនូវបដា រូបព្រះឆាយាលក្ខណ៍ និង ព្រះរាជសកម្មភាពរបស់ស្នាដៃព្រះមហាវីរៈក្សត្រ គឺព្រះបាទ នរោត្តមសីហនុផងដែរ។

គួរបញ្ជាក់ថា បារាំង​បាន​ចាប់​ផ្ដើម​ដាក់​អាណា​និគម​លើ​ប្រទេស​កម្ពុជា ​ក្នុ​ងឆ្នាំ​១៨៦៣ ​ដល់​ឆ្នាំ​១៩៥៣​។ នៅ​ក្នុ​ងព្រះ​រាជ​បេសក​កម្ម​ពេល​នោះ​ សម្ដេច​ព្រះ​នរោត្តម​ សីហនុ​ ទ្រង់​បាន​លះប​ង់​ព្រះ​កាយ​ពល​ និង ​ព្រះ​បញ្ញាញាណ​ យ៉ាង​ខ្លាំ​ងតស៊ូ​ក្នុ​ង​ក្រប​ខណ្ឌ​ នៃ​ព្រះ​រាជ​បូជនីយ​កិច្ច​ ដើម្បី​ទាម​ទារ​ឯករាជ្យ​ឱ្យ​ប្រទេស​កម្ពុជា​ រួច​ផុត​ពី​នឹម​អាណានិគម​និយម​បារាំង​៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង