Cctimesw1140xh150cm copy

លោក ស៊ុន ចាន់ថុល ទទូចសុំចិនជួយជួសជុលកំណាត់ផ្លូវកំពត-វាលរេញដែលកំពុងរងការរិះគន់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កំណាត់ផ្លូវកំពត-វាលរេញ 

ព្រះសីហនុ៖លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ នៅថ្ងៃទី ៧ វិច្ឆិកានេះ បានបន្តទទូចស្នើសុំដល់ស្ថានទូតចិនប្រចាំនៅកម្ពុជាផ្តល់ថវិកាជាជំនួយជួយជួសជុលកំណាត់ផ្លូវកំពត-វាលរេញ។ជាមួយគ្នានោះលោកក៏ទទួលការតិះដៀលរឿងសាងសង់កំណាត់ផ្លូវកំពត-វាលរិញផងដែរ។

ជាថ្មីម្តងទៀតលោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងស្នើសុំដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា ផ្តល់ជាថវិកាដើម្បីជួយជួសជុលដល់កំណាត់ផ្លូវកំពត-វាលរេញដែលមានប្រហែលប្រមាណជាង២០គីឡូម៉ែត្រ ហើយបច្ចុប្បន្នកំពុងរងការរិះគន់ជាច្រើនពីប្រជាពលរដ្ឋ។

បើតាមលោក ស៊ុន ចាន់ថុល បច្ចុប្បន្នប្រជាពលរដ្ឋបានយកបញ្ហាផ្លូវនេះរិះគន់ដល់រដ្ឋមន្ត្រីក្រសួងសាធារណការថ្មី។ត្រង់ចំណុចនេះ លោកសូមទទួលយកនូវការរិះគន់ទាំងអស់នេះ ហើយស្នើសុំដល់មិត្តចិនជួយដល់ដំណើរការជួសជុលផ្លូវនេះ ខណៈការងារជួសជុលទាមទារបច្ចេកទេសដើម្បីរក្សាគុណភាពផ្លូវ។

គួរជម្រាបថា តាមការសិក្សាផ្លូវដែលតែងតែខូចនេះមានប្រវែង ២០គីឡូម៉ែត្រ ត្រូវបែងចែកជាពីរកំណាត់ ក្នុងនោះ៖ កំណាត់ ៥គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម ចំពោះការងារសាង់សង់គឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត២ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយរួមមានវិធីទម្លាក់សេរីទម្ងន់ ២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង