681 ezgif.com resize
Swift cc time

លោកស្រី ស្រួង ភាវី ឈ្នះពាន Asia Special Award និងផ្ញើពាននេះដល់ពលរដ្ឋកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោកស្រី ស្រួង ភាវី និង លោក ទ្រី តារាវុធ

កូរ៉េ៖ លោកស្រី ស្រួង ភាវី បានឈ្នះពានរង្វាន់ Asia Special Award នៅក្នុងកម្មវិធី Asia Model Festival កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាធារណរដ្ឋកូរ៉េ។ នៅក្នុងនោះ លោកស្រី ស្រួង ភាវី សង្ឃឹមថាពាននេះជាប្រយោជន៍ និងមោទនភាព ក៏ដូចជាក្ដីសង្ឃឹមរបស់ប្រជាជនកម្ពុជា។

ពានរង្វាន់ Asia Special Award នៅក្នុងកម្មវិធី Asia Model Festival 2023 បានទៅលើ DJ Soda តារាចម្រៀង Uzbek Lola Yuldasheva និងលោកស្រី ស្រួង ភាវី។ នៅក្នុងនោះដែរ ជនជាតិខ្មែរមួយរូបទៀត លោក ទ្រី តារាវុធ ក៏បានឈ្នះពាន Model Star Award ពីកម្មវិធី Asia Model Festival នេះដែរ។

សូមបញ្ជាក់ថា នេះជាខួបលើកទី១៨នៃមហោស្រព Asia Model Festival ។ Asia Model Awards គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលទទួលស្គាល់ទេពកោសល្យលើផ្នែកកម្សាន្តផ្សេងៗ ដូចជា ការបង្ហាញម៉ូត សម្តែង ច្រៀង និងសម្រស់នៅអាស៊ី។ Asia Model Awards ជាមហោស្រពកម្សាន្ត ដែលមានការបង្ហាញម៉ូដ បង្ហាញសម្រស់ សម្តែង K-pop និងការបង្ហាញខ្លួនដោយតារា Hallyu (Korean Wave) ដែលជាកម្មវិធីឈានមុខគេនៅក្នុងឧស្សាហកម្មម៉ូដ និងសម្រស់៕


Khcct banner

អត្ថបទទាក់ទង