Cctime 6monthsfree desktop
Cc times  web banner kh (2)

រាជរដ្ឋាភិបាលមានគម្រោងតភ្ជាប់ជើងហោះហើរពីព្រះសីហនុទៅតំបន់ទេសចរណ៍ល្បីៗ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា​ សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ៧ វិច្ឆិកានេះ បានថ្លែងពីគម្រោងភ្ជាប់ផ្លូវហោះហើរត្រង់ពីខេត្តព្រះសីហនុទៅកាន់តំបន់ទេសចរណ៍សំខាន់ៗក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តែច្រើន។ការថ្លែងលើកពីគម្រោងនេះ ធ្វើឡើងក្នុងពេលសម្តេចជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង១ម៉ឺននាក់ក្នុងខេត្តព្រះសីហនុ។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកការបង្កើតជើងហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុរបស់កម្ពុជា គឺជារឿងសំខាន់ហើយសម្តេចជំរុញឱ្យវិស័យទេសចរណ៍ធ្វើយ៉ាងណាបើកមុខព្រួញបង្កើតជើងហោះហើរឱ្យបានច្រើនសម្រាប់ថ្ងៃអនាគត ដើម្បីទាក់ទាញភ្ញៀវ។

បើតាមសម្តេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា​ មានគម្រោងភ្ជាប់ផ្លូវហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅ កាន់តំបន់ទេសចរណ៍ជាច្រើនដូចជានៅប្រទេសថៃ វៀតណាម ម៉ាល់ឌីវ និង ប្រទេសហ្វីលីពីនជាដើម ដើម្បីបង្កើនការវិនិយោគ និង ទេសចរនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង