Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាស្នើឱ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតបញ្ចប់ការសាងសង់តាមកាលកំណត់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសំណូមពរដល់ក្រុមហ៊ុនបន្តធ្វើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យស្របតាមស្តង់ដារបច្ចេកទេសនិងបញ្ចប់តាមកាលបរិច្ឆេទកំណត់។ ការសំណូមពរនេះត្រូវបានលើកឡើងនាឱកាសអបអរសាទរខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធិផលផ្លូវប្រវត្តិសាស្រ្តដំបូងបង្អសើរបស់កម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ផ្លូវល្បឿនលឿនតភ្ជាប់រវាងរាជធានីភ្នំពេញ រហូតដល់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម ជាផ្លូវល្បឿនលឿនទី២បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ជាផ្លូវការនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានចម្ងាយប្រមាណ មានប្រវែង ១៣៥.១០ គីឡូម៉ែត្រ សាងសង់ជា ០៤គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង សាងសង់ជាមួយទុនវិនិយោគប្រមាណ ១.៣៥ពាន់លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់០៤ឆ្នាំ និងបានចេញថវិកាសាងសង់ដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) និងគ្រប់គ្រងដំណើរការធ្វើអាជីវកម្មលើផ្លូវនេះរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។ ថវិកាដែលគ្រោងបណ្តាក់ទុកសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺមានទំហំតិចជាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទី១ ហើយប្រវែងផ្លូវក៏ខ្លីជាងផ្លូវល្បឿនលឿនទី១ផងដែរ។

បើតាមគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ម្យ៉ាងវិញទៀត ដើម្បីធ្វើដំណើរឆ្លងស្ពានទៅផ្លូវល្បឿនលឿននេះ ទាមទារឱ្យមានស្ពានឆ្លងទន្លេរមេគង្គនៅចំណុចដីឥដ្ឋ ដែលត្រូវតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ ទៅស្រុកល្វាឯម ដែលមានប្រវែង ៣ ៧០០ម៉ែត្រ ដែលបានប្រើប្រាស់ថវិកាជាតិ ដើម្បីសាងសង់ប្រមាណជាង ២០០លានដុល្លារ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពាននេះទៅវិញទៅមក ដោយមិនមានការគិតប្រាក់នោះឡើយ។

គួររំលឹកថា ហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។ ការសាងសង់ស្ពាននេះ ត្រូវអនុវត្តឱ្យបានរួចរាល់មុន ឬដំណាលគ្នាទៅនឹងការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តាម «ខ» និងលក្ខខណ្ឌ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង PPP។

សូមមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា ខណៈបច្ចុប្បន្ននេះផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានឈានដល់ការពិភាក្សារកទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង