Cctimesw1140xh150cm copy

អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃតម្លៃជាង៦០លានដុល្លារត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អាគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ ដែលត្រូវបានសាងសង់ឡើងលើទីតាំងចាស់ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃតាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងតម្លៃជាង៦០លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្រាប់ក្រឡាផ្ទៃសាងសង់សរុបនៃអគារមានទំហំ ១០៥.៥៤៥ ម៉ែត្រការ៉េគិតពីនីវ៉ូមហាវិថីព្រះនរោត្តម, អគារមានកំពស់ ៤៣.៥ ម៉ែត្រគិតត្រឹមក្រោមដំបូលអគារ,មានកម្ពស់ ៦៣ ម៉ែត្រ គិតត្រឹមដំបូលក្បឿង,មានកម្ពស់ ៩២ ម៉ែត្រគិតត្រឹមចុងបុស្បបុកតូច និង ១១៨ ម៉ែត្រគិតដល់ចុងបុស្បបុកធំ។ អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃមានទំហំ១៥៣ ម៉ែត្រគុណនឹង ៨៣ ម៉ែត្រមានកម្ពស់៩ជាន់មិនរាប់បញ្ចូលជាន់ផ្ទាល់ដីនិងជាន់សម្រាប់ចំណតរថយន្តដែលអាចផ្ទុករថយន្តបានចំនួន៣៣០គ្រឿង។

អគារនេះមានរាងជាចតុកោណព្នាយកែងស្មើជ្រុងនិង ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃ រូបរាងអគារនិងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព សក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី ។ អគារបានរំលេច ពណ៌សស្ទើរពេញផ្ទៃអគារ លើកលែងតែក្លោងទ្វារមុខ ប្រើប្រាស់ម៉ាបធម្មជាតិពណ៌ឡុត មានបញ្ចូលក្បាច់ឆ្លាក់ ផ្កាចន្ទ និង ដំបូលបុស្បុកប្រក់ក្បឿងស្រកលិញ ។ ជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជានិង មានសួនច្បារនៅកណ្តាលនិងមានរចនាប័ទ្មក្បាច់ចំនួន ៣ គឺ ក្បាច់ភ្ញីទេស ភ្ញីអង្គរ និងភ្ញីភ្លើង ។ សម្រាប់ផ្នែកខាងមុខនៃអគារនេះគឺបែរទៅទិសខាងកើតស្របតាមមហាវិថីព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួនដែលហៅថាទន្លេចតុមុខ។

លើសពីនេះ អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះមានសមត្ថភាពអាចផ្ទុកមនុស្សសរុបរហូតដល់ ៨.៥០០នាក់ហើយមានមុខងារប្រើប្រាស់ជាអគាររដ្ឋបាលប្រមូលផ្តុំដែលមាន ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង