ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) រៀបចំពិព័រណ៍ការងារដ៏ធំប្រចាំឆ្នាំ រយៈពេលពីរថ្ងៃ គឺថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនេះ មានក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ ផ្ដល់ឱកាសការងារជាង២ម៉ឺនកន្លែង។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០-១១ វិច្ឆិកា ខាងមុខនេះ នៅអគារពិព័រណ៍កោះពេជ្រ។ នៅក្នុងព្រឹត្តិការណ៍ការងារនេះ ផ្ដល់ឱកាសការងារយ៉ាងច្រើនសំបូរបែបចំនួនជាង ២ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០។
យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ សូមត្រៀម CV អោយបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ និង ចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលនឹងចូលរួមធ្វើបទបង្ហាញដោយវាគ្មិនជំនាញ នាថ្ងៃទី១០-១១ ខែវិច្ឆិកា ខាងមុខនេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ នៅអាគារពិព័រណ៍កោះពេជ្រ៕