681 ezgif.com resize
Swift cc time

នាវា១គ្រឿងដឹកភ្ញៀវទេសចរ៨៦៨នាក់មកកម្សាន្តប្រទេសកម្ពុជារយៈពេល២ថ្ងៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ក្រុងព្រះសីហនុ៖ នាវាទេសចរណ៍ ០១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមានផ្ទុកភ្ញៀវទេសចរចំរុះជាតិសាសន៍ចំនួន៨៦៨នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល២ថ្ងៃ។

នៅលើនាវានេះមាននាវិក ៤៦៩ នាក់ (ស្រី ៩៤នាក់) មានភ្ញៀវទេសចរចំនួន ៨៦៨ នាក់ (ស្រី ៤៥០និងមាន១៨សញ្ជាតិ)។ នាវានេះបានធ្វើដំណើរមកពីប្រទេស វៀតណាម ចូលកម្ពុជា ហើយនៅរសៀលថ្ងៃ៥វិច្ឆិកា២០២៣ នឹងបន្តដំណើរទៅប្រទេសថៃ៕


Khcct banner

អត្ថបទទាក់ទង