Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាជាប់ជាគោលដៅវប្បធម៌និងទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជា គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី ឆ្នាំ២០២៣ (Cambodia: Asia's Leading Cultural Destination 2023) និង គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ី ឆ្នាំ២០២៣ (Cambodia: Asia's Leading Youth Travel Destination 2023) តាមរយៈការបោះឆ្នោតលើប្រព័ន្ធអនឡាញពីអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយនានា និងអ្នកប្រើប្រាស់បណ្តាញសង្គមជុំវិញពិភពលោក រៀបចំដោយ ក្រុមហ៊ុន World Travel Awards មានទីស្នាក់ការនៅចក្រភពអង់គ្លេស។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងទេសចរណ៍បញ្ជាក់ថា កម្ពុជាទទួលបានពានរង្វាន់នេះចំនួន ២ឆ្នាំជាប់គ្នា ដែលកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូក្រសួងទេសចរណ៍កម្ពុជាធ្លាប់បានទៅទទួលពានរង្វាន់នេះដោយផ្ទាល់ក្នុងឱកាសប្រារព្ធខួបទី២៩ឆ្នាំ របស់ក្រុមហ៊ុន World Travel Awards ក្នុងកម្មវិធី World Travel Awards' Asia & Oceania Gala Ceremony 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង