681 ezgif.com resize
Swift cc time

«អាជីវកម្មទេសចរណ៍»ក្នុងខេត្តសៀមរាប៧១%បើកដំណើរការជាថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
Pub Street នៅសៀមរាប រូបភាពពីបណ្តាញសង្គម Hok Heng 

សៀមរាប៖ មូលដ្ឋានអាជីវកម្មទេសចរណ៍បានបើកដំណើរការឡើងវិញបានចំនួន ៧១% នៃចំនួនអាជីវកម្មសរុប ១,១៦៥​ទីតាំង។​នេះបើយោងតាមតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។បច្ចុប្បន្ន ខេត្តសៀមរាប បាននឹងកំពុងក្លាយជាគោលដៅ​ទេសចរណ៍ដ៏សប្បាយរីករាយ សម្រាប់រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា គិតត្រឹម៩ខែឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍បានបើកដំណើរការឡើងវិញបានចំនួន ៧១% នៃចំនួនអាជីវកម្មសរុប ១,១៦៥ទីតាំង ក្នុងនោះសណ្ឋាគារបានបើកឡើងវិញប្រមាណ១៤៨ទីតាំង ស្នើនឹង៧៩២៦បន្ទប់ ផ្ទះសំណាក់ ២១៣ទីតាំងស្នើនឹង៣,៧៣៥បន្ទប់ និង ភោជនីយដ្ឋាន ១២០ទីតាំង។

ក្នុងព្រះរាជពិធីបុណ្យអុំអករយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកានេះ ខេត្តសៀមរាប នឹងមានរៀបចំនូវកម្មវិធីដូចជា ការប្រកួតទូកង បុរស នារី ការជិះទូកលេងកម្សាន្ត ផ្សារទឹក ការប្រគុំតន្ត្រី ការប្រកួតកីឡាប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិ ពិធីអកអំបុក និងបណ្តែតប្រទីប ការតាំងពិរពណ៌ និងកម្មវិធីកម្សាន្តជាច្រើនទៀត។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានពន្យល់ថា ការបើកដំណើរការអាជីវកម្មផ្ទះស្នាក់ សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន នៅតាមក្រុង ស្រុក មានភាពសំបូរបែប ដែលនឹងផ្ដល់ភាពងាយស្រួល សម្រាប់ភ្ញៀវទេសចរគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនោះ លោក ក៏បានប្រកាស មិនអនុញ្ញាតឱ្យមានការតម្លើងថ្លៃសេវាកម្មស្នាក់នៅ និងសេវាកម្មចំណីអាហារខុសពីធម្មតា អំឡុងពេលព្រះរាជពិធីបុណ្យអុំទូកឡើយ៕

Khcct banner

អត្ថបទទាក់ទង