Cctime 6monthsfree desktop
Cc times  web banner kh (2)

មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុកើនដល់៤៣៩កន្លែងគិតត្រឹម៩ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភោជនីយដ្ឋានមួយក្នុងខេត្តព្រះសីហនុ (រូបភាព៖ Oknha news)

ព្រះសីហនុ៖ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុមានសរុបចំនួន៤៣៩កន្លែង កើនឡើង៥៩កន្លែង ក្នុងរយៈពេល០៩ខែឆ្នាំ២០២៣ ស្មើនឹង១៥,៥២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ មានអាជ្ញាបណ្ណ ៤៣០ទីតាំង(ចេញដោយក្រសួង ៨៧កន្លែង, ច្រកខេត្ត ៣២០កន្លែង, ច្រកក្រុង និងច្រកស្រុកព្រៃនុប ០២កន្លែង)។ នេះបើតាមរបាយការណ៍ស្ដីពីការអនុវត្តការងាររបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុរយៈពេល០៩ខែ ឆ្នាំ២០២៣។

របាយការណ៍បញ្ជាក់ថា មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលគ្មានអាជ្ញាបណ្ណចំនួន០៩កន្លែង ក្នុងនោះមានសេវាស្នាក់នៅ០១ ព្រោះគ្មានប្លង់កម្មសិទ្ធិដើម្បីដាក់ពាក្យសុំអាជ្ញាបណ្ណ និងរមណីយដ្ឋាន០៨ ដោយសារជារមណីយដ្ឋានសហគមន៍មិនតម្រូវឱ្យស្នើសុំអាជ្ញាបណ្ណទេ។

ជាមួយគ្នានេះ ម្ចាស់អាជីវកម្មទេសចរណ៍ បានធ្វើការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ដែលចេញដោយក្រសួងបានចំនួន ៣៩កន្លែង ក្នុងនោះមានសណ្ឋាគារចំនួន៣២, ផ្ទះសំណាក់ ០៣, ភោជនីយដ្ឋាន/អាហារដ្ឋាន០១, ម៉ាស្សា/ស្ប៉ា០១, និងភ្នាក់ងារទេសចរណ៍០២។

របាយការណ៍បញ្ជាក់ថា បុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុសរុបមានចំនួន ៨.៤៣៨នាក់ កើនឡើង៦៩០នាក់។

ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានសហការជាមួយមន្ត្រីជួរក្រោយអង្គភាពច្រកចេញចូលតែមួយខេត្ត ចុះត្រួតពិនិត្យការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ចំនួន ១៩២កន្លែង ក្នុងនោះមានសណ្ឋាគារ ១៩, បឹងហ្គាឡូ ២៣, ផ្ទះសំណាក់ ៣៧, ភោជនីយដ្ឋាន/អាហាដ្ឋាន ៦២, ម៉ាស្សា/ស្ប៉ា ២៤, ខារ៉ាអូខេ ១៦, ឌីស្កុតក ០៤, បៀហ្គាឌិន ០៣ និងកីឡាទេសចរណ៍ ០៤។

អាជ្ញាប័ណ្ណទេសចរណ៍ដោយច្រកចេញចូលតែមួយក្រុងព្រះសីហនុមាន ១៨១កន្លែង ក្នុងនោះមាន ផ្ទះសំណាក់ ២១, ភោជនីយដ្ឋាន/អាហាដ្ឋាន ១៤៥, ម៉ាស្សា/ស្ប៉ា ១០ និងខារ៉ាអូខេ ០៥។ អាជ្ញាបណ្ណទេសចរណ៍ដោយច្រកចេញចូលតែមួយស្រុកព្រៃនប់ ០៣កន្លែងក្នុងនោះមានម៉ាស្សា ០២ និងខារ៉ាអូខេ០១។

ជាមួយគ្នានេះ ក្រុមការងារមន្ទីរក៏បានចុះធ្វើបច្ចុប្បន្នភាពអាជីវកម្មទេសចរណ៍នៅក្រុងកោះរ៉ុងបានចំនួន ៦៧កន្លែង ក្នុងនោះមាន សណ្ឋាគារ ០២, បឹងកាឡូ ១៨, ផ្ទះសំណាក់ ១៦, ភោជនីយដ្ឋាន/អាហារដ្ឋាន ២៨ និងម៉ាស្សា ០៣៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង