Cctime 6monthsfree desktop
Cc times  web banner kh (2)

អង្ករកម្ពុជា៣,៥០០តោនបានទៅដល់ឥណ្ឌូនេសុីជាលើកដំបូង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ឥណ្ឌូនេសុី៖អង្ករកម្ពុជាប្រមាណជា ៣,៥០០ តោន បានទៅដល់ប្រទេសឥណ្ឌូនេសុីជាលើកដំបូង បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេច នៅក្នុងខែសីហា ឆ្នាំ២០២៣។ ពិធីបើកកុងតឺន័របានរៀបចំធ្វើជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះដោយមានការចូលរួមពីក្រសួងកសិកម្មកម្ពុជា និង អាជ្ញាធរប្រទេសឥណ្ឌូនេសុី។

ការមកដល់អង្ករកម្ពុជា ក្នុងបរិមាណ ៣,៥០០ តោន ជាលើកដំបូង នៅកំពង់ផែរ Tanjung Emas Harbor ទីក្រុងស៊ីម៉ារ៉ាំង ខេត្តចាវ៉ាកណ្ដាល ដែលរៀបចំដោយទីភ្នាក់ងារជាតិគ្រប់គ្រងស្បៀងអាហារ (NFA) ប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយ លោក Areif Prasetyo Adi អគ្គនាយក ទីភ្នាក់ងារជាតិគ្រប់គ្រងស្បៀងអាហារ ឥណ្ឌូនេស៊ី និងមានការអញ្ជើញចូលរួមដោយ លោក Nana Sudjana អភិបាលខេត្តស្តីទី ខេត្តចាវាកណ្ដាល និង លោក Akhmad Kholisun ប្រធានក្រុមហ៊ុន Perum BULOG ឥណ្ឌូនេស៊ី សាខាខេត្តចាវាកណ្ដាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន និង ភាគីពាក់ព័ន្ធជាច្រើនទៀត។

គួរបញ្ជាក់ថា ប្រទេកម្ពុជាបានទទួលការបញ្ជាទិញអង្ករពីក្រុមហ៊ុន Perum BULOG ឥណ្ឌូនេស៊ី មកកាន់ក្រុមហ៊ុន Green Trade កម្ពុជា ក្នុងបរិមាណសរុប ចំនួន ១០,០០០ តោន សម្រាប់ឆ្នាំ២០២៣។ អង្ករចំនួន ៣,៥០០ តោន បានមកដល់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងែទី ២ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរយៈពត៌មានពីក្រុមហ៊ុន Green Trade កម្ពុជា បានបញ្ជាក់ថា អង្ករចំនួន ៣,០០០ តោន បានចាកចេញពីកំពង់ផែរកម្ពុជា នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ និង ៣,៥០០ តោនទៀត គ្រោងនឹងបញ្ជូនចេញពីប្រទេសកម្ពុជា នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក Areif Prasetyo Adi អគ្គនាយក NFA និង លោក Akhmad Kholisun ប្រធានក្រុមហ៊ុន ប៊ូឡុក សាខាខេត្តចាវាកណ្ដាល បានបញ្ជាក់ថា អង្ករស (White Rice) របស់កម្ពុជា ពិតជាមានគុណភាពល្អ ហើយថ្នាក់ដឹកនាំនៃស្ថាប័នខាងលើ បានសង្កត់ធ្ងន់ថា សូមភាគីកម្ពុជាត្រៀមលក្ខណៈក្នុងការផលិតអង្ករកម្ពុជា អោយបានច្រើនថែមទៀត ដើម្បីនាំចេញមកកាន់ទីផ្សារឥណ្ឌូនេស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង