ភ្នំពេញ.៖ សាច់បង្កកចំនួន ៣,៥០០ គីឡូក្រាម ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ត្រូវបានអគ្គនាយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) រកឃើញនៅឃ្លាំងស្កុក និងចែកចាយមួយកន្លែង នៅភ្នំពេញ។ បន្ទាប់ពីរកឃើញសាច់បង្កកទាំងនោះត្រូវបានកម្ចេចចោលភ្លាមៗនៅកន្លែងចាក់សំរាម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
លោកអគ្ករង ក.ប.ប. សហការជាមួយមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ព្រមជាមួយនគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនោះមន្រ្តីជំនាញ ក.ប.ប. បានរកឃើញសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៣,៥០០ គីឡូក្រាម ក្រោយពីបានរកឃើញមន្រ្តីជំនាញបានធ្វើការដកហូតយកម្ទេចចោលភ្លាមៗនៅទីតាំងចាក់សំរាមខណ្ឌដង្កោ។ រីឯម្ចាស់ទីតាំងត្រូវបានអញ្ជើញឱ្យចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. តាមនីតិវិធី៕