Cctime 6monthsfree desktop
Cc times  web banner kh (2)

រាជរដ្ឋាភិបាលលើកលែងពន្ធមួយចំនួនសម្រាប់អគារជាប់គាំងក្នុងខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ គិតត្រឹមខែកញ្ញ ឆ្នាំ២០២៣ គម្រោងផ្អាកការសាងសង់នៅខេត្តព្រះសីហនុមានចំនួន ៣៤១ ស្មើនឹង ៣៦៤ អគារ។ រាជរដ្ឋាភិបាលកម្ពុជាបានចេញវិធានការជាកញ្ចប់សម្រាប់ដោះស្រាយអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងនោះមានជាការលើកលែងពន្ធទៅតាមប្រភេទគម្រោងសាងសង់នីមួយៗ និង ការជួយសម្រួលសេវារដ្ឋបាលមួយចំនួន។

គម្រោងដែលមានការលើកទឹកចិត្ត ដោយការលើកលែងពន្ថប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងចន្លោះឆ្នាំ២០២៣-២០២៥, ពន្ធអចលនទ្រព្យប្រចាំឆ្នាំជាបន្ទុករបស់រដ្ឋចាប់ពីឆ្នាំ២០២០-២០២៥។ ក្រៅពីនេះក៏មានជាការសម្រួលលិខិតអនុញ្ញាតសាងសង់ឱ្យស្របតាមនីតិវីធីជាធរមានចំពោះអគារជាប់គាំងដែលមិនទាន់មានលិវិតអនុញ្ញាតសាងសង់។ គម្រោងទាំងនេះក៏ត្រូវបានលើកលែងកម្រៃសេវាសាធារណៈ លើលិខិតអនុញ្ញាតសាងសង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់។

ចំពោះគម្រោងដែលពុំស្ថិតក្រោមច្បាប់ស្តីពីវិនិយោគដូចជា ផ្ទះសំណាក់ សំណង់លំនៅឋាន។ល។ ត្រូវទទួលបានការលើកទឹកចិត្តត្រឹមបទប្បញ្ញត្តិស្តីពីការលើកទឹកចិត្តពន្ធដារ និងគយ និងមិនកម្រិតត្រឹមសហគ្រាសធុនតូច និងមធ្យម និងវិស័យអាទិភាព។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យរយៈពេល៥ឆ្នាំ និងត្រូវបានសម្រួលនីតិវិធីលើការស្នើសុំអាជ្ញាបណ្ណជាដើម។

រីឯសកម្មភាពមូលនិធិនៃគម្រោងវិនិយោគរួម និង/ឬ បរធនបាលកិច្ច ទទួលបានការសម្រួលការស្នើសុំអាជ្ញាបណ្ណ, ពន្ធលើប្រាក់ចំណូលរយៈពេល៩ឆ្នាំ, ពន្ធអប្បរមារយៈពេល៩ឆ្នាំ, និង ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរយៈពេល៩ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង