681 ezgif.com resize
Swift cc time

ខេត្តកែបដាំ«កូនកោងកាង»ចំនួន ៦០០០ដើម នៅឆ្នេរសហគមន៍នេសាទភូមិថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កែប៖ មន្ទីរបរិស្ថានខេត្តកែប បានប្រារព្ធពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានស្អាត សង្គមសន្តិភាព សេដ្ឋកិច្ចរីកចម្រើន» ដោយបានរៀបចំកម្មវិធីដាំកូនកោងកាងចំនួន ៦០០០ដើម នៅឆ្នេរសហគមន៍នេសាទភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ពិធីដាំកូនកោងកាងនេះធ្វើឡើង ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដែលមានសមាសភាពចូលរួមពីគណៈអភិបាល កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត យុវជន(សសយក, សយសស កាយរិទ្ធ) សិស្ស និស្សិត និងប្រជាសហគមន៍នេសាទភូមិថ្មីសរុប ២០៥នាក់ ស្រី៤៥នាក់។


Khcct banner

អត្ថបទទាក់ទង