Cctime 6monthsfree desktop
Cc times  web banner kh (2)

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានជាង៣៥ពាន់លានដុល្លារក្នុងរយៈពេល៩ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទំហំពាណិជ្ចកម្មកម្ពុជាជាមួយបណ្តាប្រទេសនានានៅជុំវិញពិភពលោក សម្រេចបានក្នុងទំហំជាង៣៥ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ ធ្លាក់ចុះ ១២,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ នៅរយៈពេល៩ខែ ឆ្នាំ២០២៣នេះ(ចាប់ពីខែមករា ដល់ ខែកញ្ញា) កម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិមានទឹកប្រាក់ ១៦ ៩៤៥ ៧៩៩ ០០០ដុល្លារ ធ្លាក់ចុះ ០.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២មានទឹកប្រាក់ ១៧ ០៧៧ ៣០៤ ០០០ដុល្លារ។ ដោយឡែកការនាំចូលវិញ មានទឹកប្រាក់ ១៨ ២១៦ ៦៤០ ០០០ដុល្លារ ធ្លាក់ចុះ ៥.៩ភាគរយ បើធៀបនឹងឆ្នាំ២០២២ មានទឹកប្រាក់ ១៩ ៣៦៣២២៦ ០០0ដុល្លារ។

របាយការណ៍បង្ហាញថា ប្រទេសដែលជាទីផ្សារសំខាន់ៗរបស់កម្ពុជារួមមាន៖ ទីផ្សារអាម៉េរិកមានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ ធ្លាក់ចុះ ២ភាគរយ, វៀតណាមជាង ២ពាន់លានដុល្លារ កើនឡើង៣០.៧ភាគរយ, ចិន ជាង១ពាន់លានដុល្លារ កើនឡើង១៨ភាគរយ, ជប៉ុនជិត ៩០០លានដុល្លារ ធ្លាក់ចុះ ១.៣ភាគរយ និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀត។

ដោយឡែកផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅបរទេសវិញរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមានទឹកប្រាក់ជិត៦ ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីមានទឹកប្រាក់ជិត ២.៥ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វមានទឹកប្រាក់ជិត១.៣ពាន់លានដុល្លារ, គ្រាប់ធញ្ញជាតិ មានទឹកប្រាក់ជិត ១.២ពាន់លានដុល្លារ និងផលិតផលមួយចំនួនទៀត។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង