ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍លំដាប់ខ្ពស់ មានសក្តានុពលក្នុងការដឹកជញ្ជូនអ្នកដំណើរពីពីប្រទេសធំៗជាច្រើន Qatar Airways នៅថ្ងៃទី ២៩ តុលានេះ បានហោះហើរចូលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងប្រទេសកម្ពុជាឡើងវិញ ក្រោយខកខានមួយរយៈពេលដោយសារជំងឺកូវីដ-១៩។ក្នុងដំណើរជើងហោះហើរនោះ ក្រុមហ៊ុនយក្សមួយនេះក៏បាននាំយកភ្ញៀវទេសចរជាច្រើននាក់ចូលប្រទេសកម្ពុជាផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍លំដាប់ខ្ពស់ «Qatar Airways»ធ្លាប់ហោះហើរចំនួន៧ជើងក្នុងមួយសប្តាហ៍ចូលមកប្រទេសកម្ពុជាដោយឆ្លងកាត់ទីក្រុងហូជីមីញប្រទេសវៀតណាមដោយដឹកជញ្ជូនអ្នកដំណើរពីពីប្រទេសធំៗជាច្រើនជុំវិញពិភពលោក។តែដោយសារជំងឺកូវីដ-១៩ នៅប្រហែលចុងឆ្នាំ២០២០ ក្រុមហ៊ុនយក្សមួយនេះបានខកខានការហោះហើររបស់ខ្លួនចូលប្រទេសកម្ពុជា។
នៅថ្ងៃទី ២៩ តុលា ក្រុមហ៊ុនអាកាសចរណ៍«Qatar Airways» បានចាប់ផ្តើមជើងហោះហើររបស់ខ្លួនចូលមកប្រទេសកម្ពុជា សាជាថ្មីដោយហោះពីប្រទេសកាតាឆ្ពោះមកប្រទេសកម្ពុជា និងនាំយកភ្ញៀវទេសចរបរទេសប្រមាណជិត១០០នាក់មកទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ។


