Cctimesw1140xh150cm copy

ក្រសួងទេសចរណ៍បន្តអនុគ្រោះពិន័យអន្តរការណ៍ចំពោះអាជីវកម្មមណ្ឌលកម្សាន្ត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍បន្តអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាដិន) ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

យោងតាមស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ដែលបន្តអូសបន្លាយកាន់តែយូរបង្កផលប៉ះពាល់យ៉ាងច្រើនដល់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សាសុខភាព-ស្ប៉ា ក្រសួងទេសចរណ៍នឹងបន្តផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរកាលជាប្រាក់ចំពោះអាជ្ញាប័ណ្ណទេសចរណ៍ដែលផ្ដល់ដោយក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាដិន)។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដដែលបានបញ្ជាក់ថា ចំពោះការបន្តផ្តល់អនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាដិន) ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង