ចិន៖ ម៉ូតូអគ្គិសនី ដែលផលិតដោយរោងចក្ររបស់ក្រុមហ៊ុនលូយៀន (Luyuan) ត្រូវបានបំពាក់បច្ចេកវិទ្យាទំនើប ដោយមានផ្ទាំង LCD សម្រាប់មើលព័ត៌មាននានានៃដំណើរការរបស់ម៉ូតូ ហើយកម្លាំងរបស់វាខ្លាំង និងខ្សោយទៅតាមប្រភេទម៉ូតូ។ ក្នុងនោះម៉ូតូដែលមានកម្លាំងខ្ពស់ បើកក៏បានល្បឿនលឿន ពិសេស ថ្មផ្ទុកថាមពលអគ្គិសនី ក៏ត្រូវបានអះអាងថា អាចផ្ទុកបានយូរ ឬឆាប់ ទៅតាមប្រភេទម៉ូតូនីមួយៗ។
ក្រុមហ៊ុនលូយៀន (Luyuan) គ្របដណ្តប់លើផ្ទៃដីប្រហែល ១៧.២ហិកតា ជាមួយការវិនិយោគជាង ៤០០លានយ័ន ព្រមទាំងមានសមត្ថភាពផលិតយានយន្ដប្រចាំឆ្នាំចំនួន ២លានគ្រឿង ជាមួយបុគ្គលិកប្រមាណ ២,០០០នាក់។ ក្រុមហ៊ុននេះ ផលិតម៉ូតូអគ្គិសនី ម៉ូតូអគ្គិសនីធុនស្រាល កង់អគ្គិសនី និងយានយន្ដសម្រាប់ដឹកភ្ញៀវកម្សាន្ត។
ម៉ូតូអគ្គិសនីទាំងនេះ ត្រូវបានបំពាក់បច្ចេកវិទ្យាទំនើប ដោយមានផ្ទាំង LCD សម្រាប់មើលព័ត៌មាននានានៃដំណើរការរបស់ម៉ូតូ ហើយកម្លាំងរបស់វាខ្លាំង និងខ្សោយទៅតាមប្រភេទម៉ូតូ។ ក្នុងនោះម៉ូតូដែលមានកម្លាំងខ្ពស់ បើកក៏បានល្បឿនលឿនផងដែរ។ ជាពិសេស ថ្មផ្ទុកថាមពលអគ្គិសនី ក៏ត្រូវបានអះអាងថា អាចផ្ទុកបានយូរ ឬឆាប់ ទៅតាមប្រភេទម៉ូតូនីមួយៗ។
ឆ្នាំ២០២១ ក្រុមហ៊ុនផលិតបានយានយន្តអគ្គិសនីចំនួន ២៣០,០០០គ្រឿង ដែលមានទំហំទឹកប្រាក់ ៣២០លានយ័ន។ នៅឆ្នាំ២០២២ យានយន្ដ ៥២០,០០០គ្រឿងត្រូវបានផលិត មានទំហំទឹកប្រាក់ ១.៣ពាន់លានយ័ន។ នៅឆ្នាំ២០២៣ ក្រុមហ៊ុនគ្រោងផលិតយានយន្តអគ្គិសនី ១លានគ្រឿង ដែលមានទំហំទឹកប្រាក់ ១.៥ពាន់លានយ័ន។ ក្នុងឆ្នាំ២០២៣នេះ ក្រុមហ៊ុនផលិតបាន ៦៣០,០០០គ្រឿង គិតចាប់ពីខែមករា ដល់ខែសីហា ដោយមានទំហំទឹកប្រាក់ ៩៣៣លានយ័ន។ បច្ចុប្បន្នក្រុមហ៊ុន ក៏មានរោងចក្រនៅថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ៕