Cctimesw1140xh150cm copy

មូលនិធិចាប៉ីដងវែង រៀបចំ«មហោស្របចាប៉ីដងវែង» នៅខេត្តកណ្តាល

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កណ្ដាល៖ មូលនិធិចាប៉ីដងវែង នឹងរៀបចំមហោស្របចាប៉ីដងវែងលើកទី០៣ នៅថ្ងៃទី០៣ ធ្នូ។ កម្មវិធីនេះរៀបចំនៅបរិវេនវត្តអង្គឧត្តម ស្ថិតនៅភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ០៩ យប់។

មូលនិធិចាប៉ីដងវែង រៀបចំមហោស្របចាប៉ីដងវែងលើកទី០៣ ដើម្បីអបអរសាទរខួប០៧ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ៍នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី។

បន្ថែមពីនេះ កម្មវិធីមហោស្របចាប៉ីដងវែង ផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយបង្ហាញទេពកោសល្យផ្នែកចាប៉ីដងវែង សម្តែងជាទំរង់ទោល ឆ្លងឆ្លើយ និងសូឡូ តាមលំនាំបុរាណ និង ប្រមូលថវិកាជូនព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងដែលមានវ័យជរា មិនអាចសម្តែងបាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង