Cctime 6monthsfree desktop
Cc times  web banner kh (2)

ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រីសម្រេចបានជាង៦លានដុល្លារក្នុងរយៈពេល៩ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ពាណិជ្ជកម្មរវាងកម្ពុជា-ហុងគ្រី សម្រេចបានទំហំប្រមាណ ៦,៥៨ លានដុល្លារអាម៉េរិកក្នុង រយៈពេល៩ខែ នៃឆ្នាំ២០២៣ កើនឡើង១០.២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ទំនិញសក្តានុពលដែលកម្ពុជាបាននាំចេញទៅហុងគ្រីមានដូចជា៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និងស្បែកជើងជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និងស្បែកជើងជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ ផលិតផលឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ប្រដារក្មេងលេង ផលិតផលធ្វើពីទឹកដោះ និងគីមីសរីរាង្គជាដើម។

នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារ និងត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងហុងគ្រី (Cambodian-Hungarian Joint Committee on Economic Cooperation or JCEC) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៦០ រូប។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ គណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី បានរៀបចំកិច្ចប្រជុំលើកទី១ តាមប្រព័ន្ធវីដេអូ ប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ហើយភាគីទាំងពីរបានប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៩ រួមមាន៖ (១)ពាណិជ្ជកម្ម និងសេដ្ឋកិច្ច (២)គម្រោងឥណទាន (Tied Aid Credit) (៣)កសិកម្ម សេដ្ឋកិច្ចចំណីអាហារ សុវត្ថិភាពចំណីអាហារ រុក្ខាប្រមាញ់ និងជលផល (៤)ការគ្រប់គ្រងទឹក (៥)វិស័យអប់រំ យុវជននិងកីឡា (៦)វប្បធម៌ (៧)ទេសចរណ៍ (៨)ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង (៩)អាកាសចរស៊ីវិល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង