Cctimesw1140xh150cm copy

ជនជាតិអង់គ្លេសម្នាក់ប្តេជ្ញានាំ«ការអភិវឌ្ឍន៍»នៅកម្ពុជាទៅចែករំលែកដល់ពលរដ្ឋខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងឆ្វេង៖ លោកសាស្រ្តាចារ្យ Sir Steve Smith ខាងស្តាំ៖ អ្នកសារព័ត៌មានអន្តរជាតិ លោក​ កូ រដ្ឋា។

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ Sir Steve Smith គឺជាអ្នកជំនាញផ្នែកអប់រំអន្តរជាតិរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស លោកបានមកកម្ពុជាចំនួន៣ដងរួចមកហើយ ហើយលើកចុងក្រោយនេះលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញប្រទេសកម្ពុជារីកចម្រើនខ្លាំងមិននឹកស្មានដល់។

ក្នុងបទសម្ភាសន៍ជាមួយ សុីសុីថាមស៍ លោកសាស្រ្តាចារ្យ Sir Steve Smith បានថ្លែងយ៉ាងដូច្នេះថា " ខ្ញុំគិតថាកម្ពុជា គឺជាប្រទេសដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ខ្ញុំធ្លាប់មកទីនេះ៣ដងរួចហើយ ខ្ញុំបានទៅលេងប្រាសាទអង្គរវត្ត ហើយតំបន់ទេសចរណ៌មួយចំនួនជាច្រើនទៀត ត្រឹមតែប៉ុន្មានឆ្នាំសោះទីក្រុងភ្នំពេញមានការផ្លាសប្តូរជាខ្លាំងដែលខ្ញុំស្មានស្ទើតែមិនដល់"។

លោកសាស្រ្តាចារ្យ Sir Steve Smith បានប្តេជ្ញាចិត្តថា ពេលលោកត្រឡប់ទៅប្រទេសអង់គ្លេសវិញ លោកនឹងពាំនាំទៅកាន់ចក្រភពអង់គ្លេសវិញ គឺសន្តិភាព និង ការអភិវឌ្ឍន៍នៅកម្ពុជា ដែលមានការផ្លាស់ប្តូរយ៉ាងលឿន ហើយពលរដ្ឋកម្ពុជាមានការទទួលរាក់ទាក់ និង បង្ហាញសេចក្តីស្រលាញ់ជាខ្លាំង ហើយនេះក៏ជាអ្វីដែលរដ្ឋាភិបាលកម្ពុជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស ហើយនេះក៏ជាអ្វីដែលរដ្ឋាភិបាលអង់គ្លេសចង់ឃើញ និង បន្តការងារជាមួយរដ្ឋាភិបាលកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង