Cctimesw1140xh150cm copy

សម្តេច​ ហ៊ុន ម៉ាណែត ចង់ឱ្យពលរដ្ឋកម្ពុជាយកកូនឱ្យបានច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ 

ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី ២៤ តុលានេះ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាយកកូនឱ្យបានច្រើនជាងពេលបច្ចុប្បន្ន ខណៈប្រទេសមួយចំនួនកំពុងជួបបញ្ហាកង្វះកម្លាំងពលកម្ម។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតីពិធីប្រកាសដាក់សម្ពោធ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព”ដែលជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។

កន្លងទៅសម្ដេច ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា បើតាមរបាយការណ៍របស់ក្រសួងផែនការបានព្យាករណ៍ថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានមនុស្សចាស់ច្រើន​នៅឆ្នាំ២០៥០។សម្តេចក៏បានស្នើឱ្យក្រសួងផែនការ និងក្រសួងពាក់ព័ន្ធទាំងអស់គិតគូរ និងពិនិត្យពិនិត្យមើលទិន្ន័យឡើងវិញ ប្រសិនមានភាពប្រាកដប្រជាចាប់ផ្ដើមវាយតម្លៃដោយត្រូវគិតគូរអំពីក្របខណ្ឌគោលនយោបាយប្រជាសាស្រ្តឡើងវិញ ព្រោះ២៧ឆ្នាំទៀតមិនយូរទេ ដើម្បីកុំឱ្យដល់ពេលនោះ កម្ពុជាចាប់ផ្ដើមបង្កើនសេដ្ឋកិច្ចខ្លាំង ស្រាប់តែប្រជាពលរដ្ឋចាប់ផ្ដើមមានអាយុច្រើន (មនុស្សចាស់) អ្នកកើតថ្មីតិច (មនុស្សវ័យក្មេង) ។

បើតាមនាយករដ្ឋមន្ត្រីកម្ពុជា  ប្រសិនជាត្រូវឱ្យប្រជាពលរដ្ឋកើនច្រើន គឺត្រូវចាប់ពីពេលនេះទៅ ដោយមិនរង់ចាំដល់ឆ្នាំ២០៥០មកដល់នោះឡើយ ព្រោះពេលនោះមិនមានអ្នកចង់មានកូនទេ គឺទី១. តម្លៃនៃការចិញ្ចឹមថ្លៃ និង ទី២. របៀបរបបនៃការរស់នៅមិនចង់មានកូនច្រើន ។ ស្របគ្នានេះ នៅប្រទេសសឹង្ហបុរី ប្រទេសជប៉ុន ចំនួនមនុស្សចាប់ផ្ដើមថយចុះ ហើយប្រទេសបារាំង ចង់បង្កើនអាយុប្រជាជនចូលនិវត្តន៍ ព្រោះដោយសារអស់កម្លាំងពលកម្ម។

បច្ចុប្បន្នប្រទេសចិនមានប្រជាជនច្រើន ប៉ុន្តែប្រជាជនវ័យចាស់ក៏ច្រើន ដោយសារពីដើមកំណត់យកកូនតែមួយ ប៉ុន្តែនៅពេលរដ្ឋាភិបាលអនុញ្ញតិឱ្យប្រជាជនមានសិទ្ធិយកកូនពីរឬកូនបី ក៏អត់មានអ្នកចង់បានកូនច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង