Cctime 6monthsfree desktop
Cc times  web banner kh (2)

ព្រលានយន្តហោះសៀមរាបអង្គរថ្មី«ឆក់យកបេះដូង»ពលរដ្ឋក្រោយបើកដំណើរការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាពលរដ្ឋកម្ពុជាជាច្រើនរយនាក់ បាននាំគ្នាសម្រុកទៅទស្សនា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ  

សៀមរាប៖ ប្រជាពលរដ្ឋកម្ពុជាជាច្រើនរយនាក់ បាននាំគ្នាសម្រុកទៅទស្សនា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ក្រោយព្រលានយន្តហោះនេះ បានប្រកាសបើកដំណើរការនៅថ្ងៃទី​ ១៦ តុលា។ចំនួនអ្នកចូលទៅទស្សនានេះ បាននាំឱ្យមានក្តីបារម្ភ ហើយអភិបាលខេត្តណែនាំឱ្យរៀបចំសណ្តាប់ធ្នាប់ និង សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ដែលចង់ស្គាល់ព្រលានយន្តហោះថ្មី។

ក្រោយបើកឱ្យដំណើរការអស់រយៈពេល១សប្តាហ៍ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរវិនិយោគដោយក្រុមហ៊ុនចិន តម្លៃប្រមាណជា ១១០០លានដុល្លារនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ ដោយមាននាំគ្នាសម្រុកទៅទស្សនាសមិទ្ធផលថ្មីនេះ។ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីរស់នៅខេត្តសៀមរាប និង ប្រជាពលរដ្ឋខេត្តផ្សេងៗទៀត ឱ្យចូលទៅទស្សនាយ៉ាងច្រើនកុះករ ពិសេសថ្ងៃចុងសប្តាហ៍ និង បានបង្ហាញពីមោទនភាពចំពោះសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា។

ឆ្លើយតបនឹងកំណើនអ្នកចូលទស្សនាយ៉ាងច្រើន អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានណែនាំដល់គណៈគ្រប់គ្រងព្រលានយន្ត និងអាជ្ញាធរ រៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ទាំងការលក់ដូរ ទាំងបរិស្ថានអនាម័យ និងសម្រួលសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសបងប្អូន ដែលទៅចង់ស្គាល់ព្រលានយន្តហោះថ្មីខេត្តសៀមរាប។

បើតាមអភិបាលខេត្តសៀមរាប បានចាត់ទុកព្រលានយន្តហោះថ្មីនេះ កេរ្តិ៍មរតកសម្តេចហ៊ុន សែន ជាហេតុដែលនាំពលរដ្ឋទៅមើលព្រលានប្រវត្តិសាស្ត្រល្អបែបនេះ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១ គីទ្បូម៉ែត្រពីក្រុងសៀមរាប។ពិធីសម្ពោធជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង