
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា យោងតាមគេហទំព័រ World Travel Awardsបានប្រកាសថា កម្ពុជាទទួលបានជ័យលាភី ចំនួន ២ នៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023)។
ជ័យលាភីទាំង២ដែលកម្ពុជាទទួលបានមានដូចជា៖
១. កម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination)
២. កម្ពុជា ជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination)
ប្រភព៖ World Travel Awards