ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា នៅថ្ងៃទី១៩ តុលានេះ បានប្រកួតឈ្នះក្រុមកីឡាការិនី ឡាវ ក្នុងលទ្ធផល ៦៥-៣៥ នៅព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅប្រទេសចិន ក្នុងការប្រកួតបើកឆាក វគ្គសន្សំពិន្ទុលើវិញ្ញាសា ៥ ទល់៥ នៅព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅប្រទេសចិន ដែលជាការប្រកួតបើកឆាកដំបូងផងដែររបស់ក្រុមកីឡាការិនីកម្ពុជា។
វិញ្ញាសាបាល់បោះជិះរទេះនារី វិញ្ញាសា ៥ទល់៥ មានប្រទេសចូលរួមចំនួន ៦ ដែលក្នុងនោះរួមមានម្ចាស់ផ្ទះចិន កម្ពុជា អុីរ៉ង់ ជប៉ុន ឡាវ និងថៃ។ ក្រោយពីបានយកឈ្នះក្រុមឡាវនៅជំនួបដំបូងនេះ កម្ពុជា នឹងត្រូវបន្តជួបជប៉ុន ក្នុងវគ្គសន្សំពិន្ទុ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ។ លោក ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ក៏បានលើកទឹកចិត្តដល់កីឡាការិនីកម្ពុជាថា «ទោះបីជា លទ្ធផលនៃការប្រកួតយ៉ាងណាក៏ដោយអត្តពលិកទាំងអស់តែងតែមានប្រជាជនកម្ពុជា នៅជាមួយគ្នាគាំទ្រ និង លើកទឹកចិត្តគ្រប់ពេលវេលា៕