681 ezgif.com resize
Swift cc time

ក្រសួងការងារ នឹងរៀបចំពិព័រណ៍ការងារ ២ម៉ឺនកន្លែងដល់យុវជន ក្នុងខែវិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ ក្រសួងការងា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ៖ ក្រសួងការងារ នឹងរៀបចំ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣» នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។យោងតាមក្រសួងការងារ ដែលមានការចូលរួមពីអ្នកសារព័ត៌មាន, ស.ស.យ.ក រាជធានីភ្នំពេញ, សមាគម TAFTAC, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុន RMA Cambodia និងតំណាងក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងយុវជនជាង ៣០០ នាក់។

លោក កត្តា អ៊ន អ្នកនាំពាក្យរបស់ក្រសួងការងារ បានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើន ដែលនឹងផ្តល់ឱកាសការងារជាង ២មឺុនកន្លែង នឹងមានអ្នកចូលរួមប្រមាណជាង ៣០ ០០០នាក់។

គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ ក៏នឹងមានរៀបចំសិក្ខាសាលាផលិតភាពជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលិតភាពការងារ តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញៗ។ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគម TAFTAC បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលិតភាពការងារនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ៕


Khcct banner

អត្ថបទទាក់ទង