Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-ឡាវ គាំទ្រការតភ្ជាប់ជើងហោះហើរត្រង់ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ប៉េកាំង៖ ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ។ មតិគាំទ្រនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៩តុលានេះ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានបង្ហាញនូវក្តីរីករាយចំពោះជំនួបជាមួយ សម្តេចធិបតី នៅរដ្ឋធានីប៉េកាំង នាឱកាសនេះ និងសម្តែងការអបអរសាទរជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ទំនាក់ទំនងរវាងកម្ពុជា-ឡាវ នឹងកាន់តែរីកចម្រើនទៅមុខ ។

ជាការឆ្លើយតប ចំពោះទិសដៅទៅមុខ សម្តេចធិបតី បានគាំទ្រការបន្តអនុវត្ត “លំហាត់រួមត្រីភាគី ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម ដូចដែលមានការរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ និងបានលើកឡើងនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ។

ជារួម ថ្នាក់ដឹកនាំទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៩ មក និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ជាអាទិ៍៖ វិស័យការពារជាតិ, អប់រំ, ថាមពល, ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង