Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិនសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ប៉េកាំង៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានស្នើឱ្យមិត្តចិនពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំតាមរយៈគម្រោងជាច្រើនដូចជា គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារវេជ្ជសាស្ត្រ គម្រោងកែប្រែមន្ទីរពេទ្យហ្លួងម៉ែទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក និងគម្រោងផ្សេងៗទៀត ហើយក្នុងនោះភាគីចិននឹងពិនិត្យលើគម្រោងដែលក្រសួងសុខាភិបាលកម្ពុជាបានលើកសំណើឱ្យបានឆាប់រហ័ស ព្រមទាំងសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សំណើរនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយឯកឧត្តម Xuetao CAO រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការគណៈកម្មាធិការសុខាភិបាលជាតិ ទីក្រុងប៉េងកាំង នាថ្ងៃទី១៧តុលានេះ។

នាឱកាសនេះ ភាគីមិត្តចិនសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាលនឹងឈានឡើងទៅដល់កម្រិតខ្ពស់ ហើយបានសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិនបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំតាមរយៈគម្រោងជាច្រើនមានដូចជា៖ ១)កិច្ចសហប្រតិបត្តិការទ្វេភាគី ២)កិច្ចសហប្រតិបត្តិការក្រោមជំនួយហិរញ្ញប្បទានឥតសំណងពិសេស ៣) កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។

ក្រសួងសុខាភិបាល បានស្នើភាគីមិត្តចិនជួយពិនិត្យ និងជម្រុញគម្រោងដែលក្រសួងសុខាភិបាលកម្ពុជា បានលើកសំណើដែលកំពុងពិចារណា ក្នុងនោះរួមមាន៖ ក- កិច្ចសហប្រតិបត្តិការទ្វេភាគី៖ ១- គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដើម្បីបង្កើតបន្ទប់វះកាត់ជំងឺបេះដូង និងសរសៃរឈាមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, ២- គម្រោងកែប្រែមន្ទីរពេទ្យហ្លួងម៉ែទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក, ៣- គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, ៤- គម្រោងអភិវឌ្ឍន៍មណ្ឌលសុខភាពនៅតាមបណ្តាខេត្ត។ ខ- ហិរញ្ញប្បទានឥតសំណងពិសេស៖១- ការសាងសង់ និងជួសជុលមណ្ឌលសុខភាព ជាគម្រោងអាទិភាពក្នុងគ្រាអាសន្ន, ២- គម្រោងសាងសង់អគារពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ គ-កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖១- បង្កើនសមត្ថភាពសហគមន៏ និងមន្ត្រីសុខាភិបាលប្រយុទ្ធនឹងជំងឺគ្រុនឈាមក្នុងខេត្តមួយចំនួន និង២- គម្រោងកាត់បន្ថយការចំលងជំងឺគ្រុនឈាម តាមរយៈការអប់រំសុខភាព និងការចូលរួមរបស់សហគមន៍ក្នុងខេត្តដាច់ស្រយាល។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ Xuetao CAO បានបញ្ជាក់ជូនថា ភាគីមិត្តចិននឹងពិនិត្យលើគម្រោងដែលក្រសួងសុខាភិបាលកម្ពុជាបានលើកសំណើឱ្យបានឆាប់រហ័ស ព្រមទាំងសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលឱ្យកាន់តែរឹងមាំបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង