ភ្នំពេញ៖ ធនាគារចិនសាខាភ្នំពេញបានឧបត្ថម្ភ សំភារៈកុំព្យូទ័រនិង អាហារូបករណ៍ដល់សាលារៀនភាសាចិនទួនហ្វា។ ពិធីប្រគល់ទទួលបានប្រព្រឹត្តិនៅថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២០នេះនៅសាលារៀនទួនហ្វា ក្រោមការចូលរួមពីលោកវ៉ាង ហួ ពីងប្រធានធនាគារចិនសាខាភ្នំពេញ និងលោក Yang Jin yiនាយកសាលារៀនទួនហ្វា។
ធនាគារចិនសាខាភ្នំពេញបានប្រគល់កុំព្យូទ័រយួរដៃចំនួន ៣ គ្រឿងដល់សាលាទួនហ្វាដើម្បីកែលម្អការបង្រៀនរបស់សាលារៀន និងបានឧបត្ថម្ភអាហារូបករណ៍សរុបចំនួន ១៥០០ ដុល្លារសម្រាប់និស្សិតឆ្នើមចំនួន ៥ នាក់ ដើម្បីលើកទឹកចិត្ត ដល់សិស្សានុសិស្សអោយរៀនភាសាចិនកាន់តែច្រើនថែមទៀត។
លោក Yang Jin yi បានមានប្រសាសន៍ថា នៅឆ្នាំ ២០១៩ នៅពេលសាលារៀនទួនហ្វាខ្វះថវិកាសម្រាប់សាងសង់អាគារថ្មី ធនាគារចិនសាខាភ្នំពេញក៏បានបរិច្ចាគថវិកាចំនួន ២ ម៉ឺនដុល្លារអាមេរិកផងដែរ។
លោកបានថ្លែងអំណរគុណដល់ធនាគារចិនសាខាភ្នំពេញដែលនៅតែបន្តយកចិត្តទុកដាក់និងគាំទ្រដល់សាលារៀនទួនហ្វា ហើយសង្ឃឹមថាសិស្សានុសិស្សកម្ពុជាកាន់តែច្រើននឹងរៀនពីវប្បធម៌និងអក្សរសាស្ត្រចិន ។
លោកវ៉ាង ហួ ពីង បានមានប្រសាសន៍ថា៖ សាលាសារៀនទួនហ្វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅប្រទេសកម្ពុជា ដែលជាការងារដ៏មានអត្ថប្រយោជន៍និងមានតម្លៃទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត ដែលធនាគារចិនមានភាពរីករាយជាខ្លាំងក្នុងការគាំទ្រនិងជួយ ឧបត្ថម្ភរយៈពេលយូរដល់ការអភិវឌ្ឍរបស់សាលារៀនទួនហ្វានិងសិស្សានុសិស្សឆ្នើម៕