681 ezgif.com resize
Swift cc time

ក្រុមហ៊ុនចិនគ្រោងវិនិយោគទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារលើវិស័យថាមពលហ្គាសនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រុមហ៊ុន CMEC របស់ចិន គ្រោងវិនិយោគទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាម៉េរិក លើវិស័យថាមពលហ្គាសនៅកម្ពុជា។ នេះបើតាមជំនួបរវាង សម្តេច ហ៊ុន ម៉ាណែត និង លោក វ័ង ប៉ូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC នាថ្ងៃទី១៧ តុលា ក្នុង«វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅទីក្រុងប៉េកាំង ប្រទេសចិន។

នៅក្នុងជំនួបរវាង សម្តេច ហ៊ុន ម៉ាណែត និង លោក វ័ង ប៉ូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Machinery Engineering Corporation (CMEC) លោក Wang Bo បានជម្រាប សម្ដេច ហ៊ុន ម៉ាណែត ថា ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាម៉េរិក លើវិស័យថាមពលហ្គាស នៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង