
ភ្នំពេញ៖ ទីក្រុងរណប«កោះនរា»មានទីតាំងស្ថិតនៅខាងកើតនៃទីក្រុងកោះពេជ្រ ក្នុងខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ កំពុងក្លាយ ជាទីកន្លែងលំហែកាយដ៏ពេលនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសផ្លូវប្រវែងជាង៤គីទ្បូម៉ែត្រ ជាប់ទៅនឹងដងទន្លេមេគង្គ ពោរពេញទៅដោយទេសភាពដ៏ស្រស់បំព្រង និង ល្អឯកនៃទីក្រុងភ្នំពេញ។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គេឃើញមានប្រជាពលរដ្ឋជាច្រើននាក់ បាននាំក្រុមគ្រួសារមកលំហែកាយទីក្រុងរណប«កោះនរា» ក្រោយសម្រាកពីការងារ និង បានកោតសរសើពីការរៀបចំតំបន់នេះថា មានបរិយាកាសល្អអមជាមួយទេសភាពដ៏ស្រស់ស្អាត មានសួនច្បារ និង ដើមឈើគ្រប់ប្រភេទ។បន្ថែមពីនេះភ្ញៀវទេសចអាចនាំយកអាហារមកបរិភោគជាមួយក្រុមគ្រួសា និងទស្សនាអគារខ្ពស់ៗក្នុងទីក្រុងភ្នំពេញ។
ទីក្រុងរណប«កោះនរា»គឺសាកសមឥតខ្ចោះសម្រាប់ការជួបជុំសម្រាក បន្ទាប់ពីបញ្ចប់ការងារ ការហាត់ប្រាណ និងការលំហែស្រូបយកខ្យល់អាកាសបរិសុទ្ធ ឬការគេចចេញពីភាពធុញធប់ក្នុងទីក្រុង ដើម្បីបង្កើននូវភាពរីករាយ និង ថាមពលផ្លូវចិត្តដ៏សំខាន់ សម្រាប់ពួកយើងទាំងអស់គ្នា ។
ទីក្រុងរណប«កោះនរា» ត្រូវបានបង្កើតទ្បើង ដោយក្រុមហ៊ុនយក្ស OCIC ជាក្រុមហ៊ុនមានឈ្មោះបោះសម្លេង និងជំនាញខាងរៀបចំគម្រោងអចលទ្រព្យខ្នាតយក្សធំៗ នៅក្នុងប្រទេសកម្ពុជា ។ គម្រោងនេះមាន ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ នៃទីក្រុងកោះនរាដ៏ស្រស់ស្អាត អមដោយការរចនាយ៉ាងប្រណិត ផ្សារភ្ចាប់ដោយស្ពានឆ្លងទន្លេថ្មី ពីតំបន់កោះពេជ្យ ឆ្ពោះទៅកាន់ផ្លូវជាតិលេខមួយ។