Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត៣.៧លាននាក់ក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (រូបភាព៖ ស៊ីស៊ីថាមស៍)

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជិត ៣.៧លាននាក់ កើនឡើងជាង១៦២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មកកាន់ស៊ីស៊ីថាមស៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។

បើតាម លោក ស៊ីន ចាន់សិរីវុត្ថា រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានជើងហោះហើរមានចំនួន ៣៧,២០០ជើង (ចលនាទ្វេទិស) កើនឡើង ១០៣ % បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ សម្រាប់ចំនួនទំនិញវិញ មានចំនួនជាង ៤១, ០០០ តោន ថយចុះជាង ៦% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង