Cctimesw1140xh150cm copy

សម្តេចហ៊ុន សែន៖កម្ពុជានឹងប្រើយន្តហោះពិសេសដឹក«និស្សិតកម្ពុជា»បើអុីស្រាអែលតម្រូវ

សង្គម
/
អ្នកយកព័ត៌មាន:
Kun Sombor
/
សម្តេចតេជោ ហ៊ុន សែន អញ្ញើញពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថត ខ្សែភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ”។

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចរាជរដ្ឋាភិបាល នៅថ្ងៃទី ៩ តុលានេះ បានប្រកាស​ថា កម្ពុជាមិនខ្លាចនឹងចំណាយថវិកាជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិតទាំងនោះនោះឡើយ ឱ្យតែរដ្ឋាភិបាលអុីស្រាអែលតម្រូវ។ការប្រកាសនេះធ្វើឡើងក្នុងពេលសម្តេចអញ្ញើញពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថត ខ្សែភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ”។

ក្នុងតំណែងជានាយករដ្ឋមន្ត្រីជិត៤០ឆ្នាំ និង មានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យរដ្ឋសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកពីប្រវត្តិដែលពលរដ្ឋកម្ពុជាជាប់នៅក្នុងប្រទេសដែលមានសង្គ្រាមដូចជាសង្គ្រាមនៅកូរ៉េ បញ្ហាកូវីដនៅចិន និង បច្ចុប្បន្ននេះសង្គ្រាមនៅប្រទេសអុីស្រាអែលជាមួយក្រុមហាម៉ាស។

បើតាមសម្តេចតេជោ បើសិនរដ្ឋាភិបាលអុីស្រាអែល មិនតម្រូវពលរដ្ឋបរទេសចាកចេញពីប្រទេសគេនោះទេ គឺយើងនៅតែបន្តរស់នៅជាមួយប្រជាជនអុីស្រាអែលដោយមិនរត់ចោលប្រជាជនអុីស្រាអែលនោះទេ។សម្រាប់សម្តេច បើរដ្ឋាភិបាលអុីស្រាអែល តម្រូវឱ្យយើងជម្លៀសនិស្សិតជាង ៤០០ នាក់ចេញពីអុីស្រាអែល កម្ពុជាមិនខ្លាចនឹងចំណាយថវិកាជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិតទាំងនោះនោះឡើយ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ សង្រ្គាមដោយមិនបានព្រាងទុករបស់អ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីន បានបណ្តាលឲ្យមនុស្សប្រមាណជាង ១០០០នាក់ហើយបានស្លាប់ និង ជាច្រើនរយនាក់ទៀតកំពុងរងរបួស និងព្រាត់ប្រាស់គ្រួសាររបស់ខ្លួន។ប៉ាឡេស្ទីន បានបើការវាយប្រហារចូលក្នុងទឹកដីអ៊ីស្រាអែលដោយចាប់ពីការបាញ់មីស៊ីជាច្រើនពាន់គ្រាប់កាលពីល្ងាចថ្ងៃសៅរ៌ទី ៧ ខែ តុលា ជាការវាយប្រហារដោយអ៊ីស្រាអែលមិនបានត្រៀមខ្លួនជាមុន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង