Cctime 6monthsfree desktop
Cc times  web banner kh (2)

រាជរដ្ឋាភិបាលឥណ្ឌាគ្រោងដាក់ដំណើរការជើងហោះហើរត្រង់ជាមួយកម្ពុជានាពេលឆាប់ៗខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលឥណ្ឌា គ្រោងដាក់ដំណើរការជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា នាពេលឆាប់ៗខាងមុខ ក្នុងគោលបំណងបង្កើតឱ្យមានយន្តការសម្របសម្រួលដល់ដំណើរការពាណិជ្ជកម្ម និងវិនិយោគ តាមរយ: កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជនតាមរយ:ជើងហោះហើរមួយនេះ។ យន្តការនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។

ភាគីឥណ្ឌាសង្ឃឹមថា ក្នុងនីតិកាលថ្មីនេះ កម្ពុជា-ឥណ្ឌា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ ការបង្កើតឱ្យមានយន្តការសម្របសម្រួលដល់ដំណើរការពាណិជ្ជកម្ម និងវិនិយោគ តាមរយ: កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជនតាមរយ: ជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា ដែលរដ្ឋាភិបាលឥណ្ឌាគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខនិងការតភ្ជាប់វិស័យឌីជីថល ជាដើម។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងក្តីរីករាយ និងគាំទ្រកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មទ្វេភាគី សំដៅផ្ដល់ប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា-ឥណ្ឌា និងគាំទ្រចំពោះការបង្កើតឱ្យមានជើងហោះហើរត្រង់មកប្រទេសកម្ពុជា ដែលនឹងជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជនជន និងលំហូរទេសចរណ៍រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរនឹងពិនិត្យរួមគ្នាលើការតភ្ជាប់វិស័យឌីជីថល ដែលជាវិស័យអាទិភាពមួយក្រោមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅបន្តអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង