681 ezgif.com resize
Swift cc time

កីឡាករម៉ូតូទឹកកម្ពុជាឈ្នះមេដាយ៣គ្រឿង ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកនៅអាម៉េរិក

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កីឡាករម៉ូតូទឹកកម្ពុជា នៅថ្ងៃទី០៦ តុលានេះ បានដណ្ដើមមេដាយ ៣គ្រឿង នៅព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតភពលោក(Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាម៉េរិក ។ មេដាយទាងនោះ រួមមានមេដាយមាស ១គ្រឿង, ប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង។

ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយមេដាយ ៣ គ្រឿងបន្ថែមទៀតជូនកម្ពុជា នៅព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតភពលោក(Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក។ ក្នុងនោះមានកីឡាករ សាលី អូមេីត ដែលជាប្រធានក្រុមដឹកនាំទៅចូលរួមការប្រកួតទទួលបាននូវមេដាយ មាស ១គ្រឿង លើវិញ្ញាសា AMATEUR RUNABOUT 1100 Open, កីឡាករ មុីន ម៉ូស្តាន់ ទទួលបាននូវមេដាយ ប្រាក់ ១គ្រឿង លើវិញ្ញាសា PRO AM SKI. MODIFIED និងកីឡាករ សាលី ហ្វីលីន ទទួលបានមេដាយ សំរិទ្ធ ១គ្រឿង ទៀត លើវិញ្ញាសា AMATEUR RUNABOUT 1100 Open ផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៦ តុលានេះ ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៩គ្រឿង រួមមានមេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ ១គ្រឿង ខណៈនៅសល់ ៣វិញ្ញាសាទៀត ដែលប្រធានក្រុមកីឡាករ សាលី អ៊ូមើត, កីឡាករ សាលី ហ្វីលីន និងកីឡាករ ម៉ីន មូស្ដាន់ នឹងត្រូវបន្ដការប្រកួតនៅថ្ងៃបន្ទាប់៕

Khcct banner

អត្ថបទទាក់ទង