681 ezgif.com resize
Swift cc time

កម្ពុជាស្វាគមន៍«ភ្ញៀវទេសចរកូរ៉េ»ប្រមាណ៤០០នាក់ដែលមកដល់សៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការចុះចតយន្តហោះចំនួន២គ្រឿង ដែលមានផ្ទុកអ្នកទេសចរកូរ៉េសរុបចំនួន ៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ។កាលមកដល់នៃ«ភ្ញៀវទេសចរកូរ៉េ»ពេលនេះ មានការបដិសណ្ឋាកិច្ចទទួលស្វាគមន៍ តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និង កកក់ក្ដៅ។

ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាបនាពេលនេះ នឹងមិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ៤០០នាក់។នេះបើយោងតាមក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ។

ទាក់ទងក្រុមភ្ញៀវទេសចរខាងលើមានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេ បានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណរបស់កម្ពុជាជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ ពួកនឹងមកទស្សនា និងស្នាក់នៅក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។ ចំពោះការបដិសណ្ឋាកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ក៏បានសហការគ្នាយ៉ាងល្អ ដើម្បីតាមរយៈការស្វាគមន៍ តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកកក់ក្ដៅ។

យោងតាមរបាយការណ៍របស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ចំនួនអ្នកដំណើរមកពីបរទេសចូលមកកាន់ខេត្តសៀមរាប ក្នុងមួយថ្ងៃ មាជាង១ ១០០នាក់ និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ៕


Khcct banner

អត្ថបទទាក់ទង