
ភ្នំពេញ៖ សមាគមអ្នកផលិត និង នាំចេញសំបុកត្រចៀកកាំកម្ពុជា នឹងរៀបចំកម្មវិធី «វេទិកាធុរកិច្ចសំបុកត្រចៀកកាំ កម្ពុជា 2023 (CAMBODIA BIRD’s NEST BUSINESS FORUM 2023 »នៅសាលស៊ីធីហល កោះពេជ្រ នាទីក្រុងភ្នំពេញនៃប្រទេសកម្ពុជារយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី នាថ្ងៃទី២៤ - ២៥ ខែតុលា។ជាវេទិកាដែលប្រមូលផ្តុំដោយអតិថិជនធំៗមកពីប្រទេសចិន និង ថៅកែធំៗមកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមអ្នកផលិត និង នាំចេញសំបុកត្រចៀកកាំកម្ពុជា បានគូសបញ្ជាក់ថា វេទិកាធុរកិច្ចសំបុកត្រចៀកកាំ កម្ពុជា 2023 (CAMBODIA BIRD’s NEST BUSINESS FORUM 2023 )នឹងចាប់ផ្តើមនាថ្ងៃទី២៤ - ២៥ ខែតុលា នៅសាលស៊ីធីហល កោះពេជ្រ។ហើយកម្មវិធីនេះ នឹងមានវត្តមានរបស់អតិថិជនធំៗមកពីប្រទេសចិន និង ថៅកែធំៗមកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ផងដែរ។
បើតាមសេចក្តីជូនដំណឹងក្នុងវេទិកានេះនឹងមានវាគ្មិនមកពីប្រទេសចិន ថៃ កម្ពុជា វៀតណាម ម៉ាឡេងស៊ី មកចែករំលែកពីបទពិសោធន៍នានាជូនដល់អ្នកចូលរួមកម្ម ហើយអ្នកចូលរួមនឹងទទួលបាននូវពត៌មានអំពីនិតិវិធីក្នុងការនាំចេញត្រចៀកកាំ ,បទពិសោធន៍ អំពីការផលិតត្រចៀកកាំតាមស្តង់ដារនាំចេញ ,ចូលរូមក្នុងការដេញថ្លៃនិងអាចជាវសំបុកត្រចៀកកាំ គុណភាពល្អតម្លៃសមរម្យ, ចូលរួមវេទិកាធុរកិច្ចទាំងមូលដែលមានជូនភ្ជាប់នៅកម្មវិធី, ទទួលបានព័ត៌មានការសាងសង់ផ្ទះត្រចៀកកាំ។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយដែលសមាគមអ្នកផលិត និង នាំចេញសំបុកត្រចៀកកាំកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធី «វេទិកាធុរកិច្ចសំបុកត្រចៀកកាំ» ខណៈបច្ចុប្បន្នវិស័យត្រចៀកកាំនៅកម្ពុជាកំពុងមានការរីកចម្រើនខ្លាំង និងមានការទទួលស្គាល់គុណភាពពីសាធារណជនផងដែរ៕






