681 ezgif.com resize
Swift cc time

បេក្ខជន ណូន សុខ មកពីខេត្តសៀមរាប ជាម្ចាស់ជ័យលាភីលេខ១ពានរង្វាន់ចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីជ័យលាភីលេខ១ នៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ គឺបានទៅលើបេក្ខជនឈ្មោះ ណូន សុខ មកពីខេត្តសៀមរាប ខណៈលេខ២ បានទៅលើបេក្ខជនឈ្មោះ សាត វណ្ណា មកពីរាជធានីភ្នំពេញ និងលេខ៣បានទៅលើបេក្ខជនឈ្មោះ សូ សារ៉ន មកពីខេត្តស្វាយរៀង។ រីឯចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយបត្រ បានទៅលើបេក្ខជនឈ្មោះ ឆុន តុលា មកពីខេត្តសៀមរាប និងបេក្ខជន ច្រឹក សេ មកពីខេត្តសៀមរាប។

មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» បាន បិទបញ្ចប់ដោយជោគជ័យនាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រោមអធិបតីភាពលោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការតំណាង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្រោយពីបានដំណើរការ ចាប់ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ មក។

គួរបញ្ជាក់ជូនថា ការរៀបចំមហោស្រពចាប៉ីដងទូទាំងប្រទេសនេះ គឺក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃ ព្រមទាំងជាលើកកម្ពស់ជាផ្ទេរចំណេះដឹងផ្នែកចាប៉ីជូនដល់យុវជនជំនាន់ក្រោយផងដែរ៕


Khcct banner

អត្ថបទទាក់ទង