Cctime 6monthsfree desktop
Cc times  web banner kh (2)

កីឡាករម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាស ៤ គ្រឿង ក្នុងការប្រកួតកម្រិតពិភពលោក នៅអាម៉េរិក

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ Cambodia 2023

ភ្នំពេញ៖ កីឡាករម៉ូតូទឹកកម្ពុជា នៅថ្ងៃទី០៥ តុលានេះ បានដណ្ដើមមេដាយ ៤គ្រឿងបន្ថែម ដែលក្នុងនោះរួមមានមេដាយមាស ២ គ្រឿង និងប្រាក់ ២ គ្រឿង នៅព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតភពលោក(Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់កីឡាករ សាលី អ៊ូមើត ដែលជាប្រធានក្រុមដឹកនាំកីឡាករកម្ពុជា ដែលបានចូលរួមព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ បាននិយាយថា មេដាយ ៤គ្រឿង ដែលកីឡាករកម្ពុជា ទើបដណ្ដើមបាន រួមមាន កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស ១ និងមេដាយប្រាក់ ១ គ្រឿងបន្ថែមពីលើការឈ្នះមេដាយមាស ១ និងប្រាក់ ១ កាលពីម្សិលមិញ, កីឡាករ កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាស ១គ្រឿង និង កីឡាករ ម៉ីន អូស្មាន់ ឈ្នះមេដាយប្រាក់ ១គ្រឿងផងដែរ។

គួរបញ្ជាក់ថា ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៦គ្រឿង រួមមានមេដាយមាស ៣ និងប្រាក់ ៣ ខណៈនៅសល់កីឡាករ ៣រូប ដែលត្រូវធ្វើការប្រកួតលើ ៦វិញ្ញាសាទៀត រួមមានកីឡាករ សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមកម្ពុជា, កីឡាករ សាលី ហ្វីលីន និងកីឡាករ ម៉ីន មូស្ដាន់។ ហើយការប្រកួតនេះគ្រោងនឹងបញ្ចប់នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង