ភ្នំពេញ៖ ខេត្តបាត់ដំបង នាថ្ងៃទី ២៨-២៩ តុលា ខាងមុខនេះ នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្ដោយដងស្ទឹងសង្កែ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិ ជាពិសេសទំនៀមទំលាប់របស់ខេត្តបាត់ដំបង។ នៅក្នុងពិធីនោះ នឹងមាន ការប្រណាំងទូក និង នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម។
ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិ ជាពិសេសទំនៀមទំលាប់របស់ខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបងនឹង រៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈ ពេល០២ថ្ងៃ នា ថ្ងៃទី២៨-២៩ តុលា ដោយមានការប្រណាំងទូក(ង)ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និង នៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម៕