Cctimesw1140xh150cm copy

សាលារៀនមួយណែនាំឱ្យគ្រប់សាខាខ្លួនលក់«ចំណីអាហារខ្មែរ»មានគុណភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សាលា និង សាកលវិទ្យល័យ ប៊ែលធី អន្តរជាតិដែលជាសាលារៀនឯកជន បានចេញសេចក្តីនាំដល់ដល់គ្រប់ទីតាំងសាលា និង សាកលវិទ្យាល័យរបស់ខ្លួននៅទូទាំងប្រទេសត្រូវយកចិត្តទុកដាក់លើកកម្ពស់សុវត្តិភាព ចំណីអាហារ និង ការលក់ចំណីអាហារខ្មែរក្នុងសាលារៀនរបស់ខ្លួន។សេចក្តីជូនដំណឹងនេះ ក្នុងគោលបំណងលើកកម្ពស់ដល់ចំណីអាហាររបស់ខ្មែរ។

យោងតាមសេចក្តីណែនាំ ចេញផ្សាយនៅថ្ងៃទី ៤ តុលានេះ ក្រុមហ៊ុន ប៊ែលធី គ្រុប បានណែនាំដល់លោកនាយកសាខា និង សាកលវិទ្យាធិការរង នៅគ្រប់ទីតាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ និង ត្រួតពិនិត្យឱ្យបានហ្មត់ចត់រាល់ចំណីអាហារដែលមានលក់នៅតាមសាខារបស់ខ្លួន ជាពិសេសអាហារហួសកំណត់កាលបរិច្ឆេទ គ្រឿងស្រវឹង ថ្នាំជក់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែមខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍ ជាដើម។

ដើម្បីចូលរួមជាមួយក្រសួងអប់រំ ដើម្បីលើកកម្ពស់ដល់ចំណីអាហាររបស់ខ្មែរ សាលាឯកជននេះ បានណែនាំដល់សាខាទាំងអស់ជំរុញលក់ចំណីអាហារខ្មែរជូនដល់សិស្ស-និស្សិតឱ្យបានផុសផុល និងចូលរួមផ្សព្វផ្សាយចំណីអាហារខ្មែរ ដើម្បីចូលរួមគាំទ្រផលិតខ្មែរ។

គួរបញ្ជាក់ថា សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យអាជីវករលក់ដូរក្នុងសាលារៀន គិតគូរពីសុវត្ថិភាពកុមារ និង សិស្ស ហើយ បានស្នើឱ្យអាជីវករទាំងនោះ មិនត្រូវយកចំណីអាហារ ដែលមានផលប៉ះពាល់ដល់សុខភាពកុមារ និង សិស្សនោះ មកដាក់លក់ឱ្យពួកគេឡើយ។សម្ដេច ថ្លែងបែបនេះ នៅពិធីប្រារព្ធគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង