681 ezgif.com resize
Swift cc time

សម្ដេច ហ៊ុន ម៉ាណែត ប្តេជ្ញារៀបចំឱ្យសាលារៀនរដ្ឋទាំងអស់មាន«គុណភាព»ដូចគ្នា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរៀបចំកែសម្រួលក្នុងវិស័យអប់រំធ្វើយ៉ាងណារៀបចំឱ្យសាលារៀនរបស់រដ្ឋទាំងអស់មានគុណភាពខ្ពស់ និងមានភាពស្មើៗគ្នាមិនថាទីប្រជុំជន ឬទីជនបទ។ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងពេលសម្តេចចូលរួមពិធីប្រារព្ធគ្រូបង្រៀនលើកទី១៦ ថ្ងៃទី៥ តុលា ក្រោប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅឧត្តមភាព» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

"បើសាលារៀនមួយ មានគុណភាពខ្ពស់ ទោះបីស្ថិតនៅឆ្ងាយប៉ុនណា ក៏មានសិស្សរៀនសូត្រដែរ"។នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត។ ប្រមុខរដ្ឋាភិបាលរូបនេះ បានលើកឡើងថា សុខចិត្តរើទីលំនៅទៅកន្លែងណា ដែលសម្បូរសាលារៀនល្អ មានគុណភាពខ្ពស់ សម្រាប់ឱ្យកូនរបស់ពួកគេសិក្សា។ ដោយសារមានទស្សនៈបែបនេះ ទើបសម្ដេច ហ៊ុន ម៉ាណែត មិនចង់ឱ្យពង្រីកសាលារៀនតាមភូមិ ឃុំ តែគ្មានគុណភាពអប់រំនោះឡើយ។

បើតាមសម្តេច ហ៊ុន ម៉ាណែត ក្នុងរាជរដ្ឋាភិបាលថ្មីនេះ នឹងខឹតខំធ្វើយ៉ាងណាពង្រឹងអ្វីដែលមានស្រាប់ដើម្បីកែទម្រង់វិស័យអប់រំរបស់កម្ពុជា ជាពិសេសសាលារៀនទីជនបទ ឱ្យខ្លាំងឱ្យរឹងមាំ ដើម្បីជាមូលដ្ឋានបណ្តុះទាំងសមត្ថភាព និង ឥរិយាបថរបស់យុវជនខ្មែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិចាស់ បានបង្កើតសាលារៀនជំនាន់ថ្មី ដែលមានស្តង់ដារនៃការអប់រំបានខ្ពស់ ទាំងសមត្ថភាពគ្រូបង្រៀន កែលម្អវិធីសាស្ត្របង្រៀន ពង្រឹងការគ្រប់គ្រងសាលា និងជាសាលារៀនគំរូ ដល់គ្រឹះស្ថានសិក្សាផ្សេងទៀត។សាលាជំនាន់ថ្មី ផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា( STEM ) ដើម្បីជំរុញឲ្យមានអ្នកជំនាញខាងវិទ្យាសាស្ត្រ កាន់តែច្រើននៅកម្ពុជា។

ប៉ុន្តែត្រង់ចំណុចនេះ បានណែនាំដល់ក្រសួងអប់រំមិនអាចរង់ចាំតែកម្មវិធីសាលារៀនជំនាន់ថ្មីនេះ ទើបពង្រឹងគុណភាពអប់រំឡើយ ព្រោះមិនដឹងថា ពេលណាទើបរដ្ឋអាចបង្កើតសាលារៀននេះ បានទូទាំងប្រទេស។ ដូច្នេះសម្ដេច ក៏ជំរុញឱ្យក្រសួងអប់រំ នាយក និងគណៈគ្រប់គ្រងសាលារៀន ត្រូវចេះកែច្នៃសាលារៀនដែលមានស្រាប់ ឱ្យមានគុណភាពខ្ពស់ ចាប់ពីថ្នាក់១ ឡើងទៅ៕

Khcct banner

អត្ថបទទាក់ទង