681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត ផ្តល់កាដូរ«ឣាហារូបករណ៍»សាច់ប្រាក់ប្រចាំខែជូនគរុសិស្ស-គរុនិស្សិត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៥ តុលានេះ បានប្រកាសពីការផ្តល់ជាកាដូរពិសេសជូន គរុសិស្ស-គរុនិស្សិត ជាសាច់​ប្រាក់ប្រចាំខែបន្ថែមើលប្រាក់បៀវត្ស។ការប្រកាសនេះធ្វើឡើង ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ "គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព"។

សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តគិតគូរ និងយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដល់គ្រូបង្រៀននៅទូទាំងប្រទេស ខណៈបច្ចុប្បន្នគ្រូបង្រៀន ក្របខណ្ឌ (ក) ទទួលបានប្រាក់បៀវត្សក្នុងរង្វង់ជិត ១លានរៀល។

សម្តេច ហ៊ុន ម៉ាណែត គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង និងគុណធម៌ សីលធម៌ ដែលគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ជាពិសេសជាការពង្រឹង និងបណ្ដុះបណ្ដាលធនធនមនុស្សល្អសម្រាប់ប្រទេសកម្ពុជា។

ដើម្បតបស្នងចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀន រាជរដ្ឋាភិបាលកម្ពុជា បានពិនិត្យសម្រេចផ្តល់ជាកាដូរពិសេសបន្ថែមដល់​គរុសិស្ស គរុនិស្សិត គឺទទួលបានឣាហារូបករណ៍ជាសាច់ប្រាក់ប្រចាំខែ ពី៩៨ម៉ឺនរៀល​(សម្រាប់គរសិស្សមត្តេយ្យ បឋម) ដល់ជាង១លានរៀល (សម្រាប់គរុសិស្សកម្រិតមូលដ្ឋាន និង គរុនិស្សិតកម្រិតឧត្តម)។


Khcct banner

អត្ថបទទាក់ទង