ភ្នំពេញ៖យ៉ាងហោចណាស់មានមនុស្សចំនួន៩នាក់ ត្រូវបានដាក់ក្នុងការតាមដានស្វែងរកកូវីដ-១៩ ក្រោយពួកគេបានប៉ះពាល់ជាមួយនឹងស្តី្រកងទ័ពមួកខៀវដែលវិជ្ជមានកូវីដ១៩ នៅសង្កាត់សិត្បូ ខេត្តកណ្តាល។នេះបើតាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ថ្លែងប្រាប់ស៊ីស៊ីថាមស៍។
បើតាមលោក វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកប៉ពាល់ទាំងអស់នោះ ពេលនេះមានលទ្ធផលអវិជ្ជមានទាំងអស់ តែនៅតាមដានលទ្ធផល រយៈពេល១៤ថ្ងៃបន្តទៀត ហើយក្រសួងកំពុងបន្តតាមដានអ្នកផ្សេងទៀត។