កោះកុង៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០២ តុលា បានជូនដំណឹងដល់ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ដែលត្រូវចូលរួមក្នុងការប្រសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី០៦ ខែវិច្ចកា ឆ្នាំ២០២៣ខាងមុខ នឹងផ្ដល់កន្លែងស្នាកនៅដោយឥតគិតថ្លៃដល់សិស្សានុសិស្ស មាតាបិតា អាណាព្យាបាលដែលមានការខ្វះខាត។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានជូនដំណឹងពីការត្រៀមរៀបចំទីកន្លែងស្នាកនៅ ដើម្បីសម្រួលដល់សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាល ដែលនឹងត្រូវចូលរួមក្នុងការប្រសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី០៦ ខែវិច្ចកា ឆ្នាំ២០២៣ មកពីបណ្ដាលស្រុកក្នុងខេត្តកោះកុង ដែលមានការខ្វះខាត់បានទទួលកន្លែងស្នាកនៅដោយឥតគិតថ្លៃ ដែលមានទីតាំនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕