681 ezgif.com resize
Swift cc time

កម្ពុជារកចំណូលបានជិត២៥លានដុល្លារពីការលក់ប័ណ្ណទស្សនាអង្គរវត្តរយៈពេល៩ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២៣នេះ (ចាប់ពីខែមករា ដល់ខែកញ្ញា) កម្ពុជារកចំណូលបានចំនួន ២៤,៩៥៥,៣៩៧ដុល្លារអាម៉េរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានភ្ញៀវទេសចរបរទេសចំនួនសរុប ៥៣៩,៥៦១នាក់។ នេះបើតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។

បើតាមសេចក្ដីប្រកាស គ្រឹះស្ថានអង្គរបានបញ្ជាក់ថា សម្រាប់រយៈពេល៩ខែឆ្នាំនេះ គ្រឹះស្ថានអង្គរ រកចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជិត២៥លានដុល្លារ ហើយសម្រាប់ខែកញ្ញា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១,៨៣៦,៤៦៦ដុល្លារអាម៉េរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០៤៨នាក់។

គួរបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១,០៧៩,១២២ដុល្លារអាម៉េរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង